ទីតាំងរបស់សូណាត្រាក្នុងរាជធានីភ្នំពេញ
+855 23 223 256 (ការិយាល័យ)
ជ្រើសភាសា

  • Main Slideshow 4
  • Main Slideshow 1
  • Main Slideshow 3
ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល SS មានសហគ្រិនទទួលបានជោគជ័យ, អ្នកវិនិយោគនិងវិជ្ជាជីវៈចាត់ទុកថាខ្ពស់ជាមួយនឹងការអាជីវកម្មព្រមទាំងមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជានិងអន្តរជាតិ។

ឧកញ៉ា ស៊ន សុខណា
ប្រធានក្រុមប្រឹក្សាភិបាល

ឧកញ៉ា ស៊ន សុខណា គឺជាស្ថាបនិករួម និងជាអនុប្រធានក្រុមហ៊ុន សូគីម៉ិច អស់រយៈពេលជាង ១៨ឆ្នាំ (ពីឆ្នាំ១៩៩០-២០០៩) ។​ គាត់គឺជា ស្ថាបនិក និងជាប្រធានក្រុមហ៊ុន សូណាត្រាគ្រុប ដែលរួមមានវិទ្យាស្ថាន ហិរញ្ញវត្ថុកម្ពុជា(FIC) ក្រុមហ៊ុនមូលបត្រ សូណាត្រា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ក្រុមហ៊ុនសូណាត្រា ខូអិលធីឌី ក្រុមហ៊ុនវិនិយោគទុន​ សូណាត្រា ក្រុមហ៊ុនស៊ីបាទូ​ ក្រុមហុ៊នសំណង់សូណាត្រា ក្រុមហ៊ុនសវនកម្ម និងប្រឹក្សាអ៊ីសវីង និងក្រុមហ៊ុនអាប្រ្គូាតិកវិតា។ ក្នុងគោលបំណងចូលរួមបង្កើតការងារជូនប្រជាជន កម្ពុជា និងការចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចតាមរយៈសហគ្រាសធុនតូច ឧកញ​៉ា ស៊នសុខណា បានសហការជាមួយវិនិយោគិនជនជាតិជបុ៉នបង្កើត ភោជនីយដ្ឋាន ជាច្រើនកន្លែងទៀត។

បច្ចុប្បន្នគាត់ជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​​ (តាំងពីឆ្នាំ១៩៩៩) និងជាអនុប្រធានទី១ នៃសភាវិជ្ជាជីវៈ និងសហគ្រាសខ្នាតតូចកម្ពុជា (តាំងពីឆ្នាំ២០០៦)។ គាត់ក៏ជាសមាជិកមួយរូបនៃក្រុមប្រឹក្សាផ្តល់យោបល់ ពាណិជ្ជកម្ម អាស៊ានផងដែរ (ASEAN BAC)។

ឧកញ៉ា ស៊ន សុខណា គឺជាពាណិជ្ជករដែលត្រូវបានគេទទួលស្គាល់ គោរព និងជាអ្នកជំនួញឈានមុខមួយរូបដែលបានខិតខំប្រឹងប្រែងបង្កើត ក្រុមហ៊ុនមូលបត្រ និងចូលរួម​ នៅក្នុងកិច្ចដំណើរ ការអភិវឌ្ឍទីផ្សារមូលបត្រ ក្នុងប្រទេសកម្ពុជាតាំងពីពេលចាប់ផ្តើមដំបូង។ ក្រៅពីវិនិយោគក្នុងវិស័យ មូលបត្រ ឧកញ៉ា ស៊ន សុខណា ក៏បានវិនិយោគទៅលើវិស័យហិរញវត្ថុផ្សេងៗ ទៀតផងដែរ​​ រួមទាំងវិស័យសេដ្ឋកិច្ចជាច្រើនទៀតលើសពីនេះទៅទៀត ឧកញ​៉ា ស៊នសុខណា ក៏ជាអ្នកចូលរួមដ៏សកម្មនៅ ក្នុងការអប់រំ និងបណ្តុះ បណ្តាលជាសាធារណៈដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើអោយមានភាព ជោគជ័យក្នុងទីផ្សារមូលបត្រនៃប្រទេសកម្ពុជា តាមរយៈវិទ្យាស្ថានហិរញ្ញវត្ថុ កម្ពុជា (FIC)។

ឧកញ៉ាស៊ន សុខណា បានទទួលសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រង ពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុពី សាកលវិទ្យាល័យ Charles Sturt ប្រទេស អូស្រា្តលីកាលពីឆ្នាំ២០០៣។ គាត់ក៏ទទួលបានសញ្ញាបត្រអនុបណ្ឌិត សេដ្ឋកិច្ចពីសាកលវិទ្យាល័យ The Russain Academy of Econmics- GV. Plekhanova ក្នុងឆ្នាំ១៩៩៤ ផងដែរ។ គាត់ក៏ជាសមាជិក នៃអង្គការវិស្វកម្ម សហព័ន្ធអាស៊ានតាំងពីឆ្នាំ ២០០៤ ក្នុងប្រទេសសិង្ហបុរី។ គាត់គឺជាវិស្វករ អាជីព នៃគណៈវិស្វករកម្ពុជាក្នុងឆ្នាំ ២០០៣ ហើយក៏ត្រូវបានផ្តល់ឋានៈ ជាវិស្វករអាស៊ានដោយគណៈកម្មការអង្គការ វិស្វកម្មសហព័ន្ធអាស៊ាន (AFEO) ក្នុងឆ្នាំ២០០៣ក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។



In recognition for his contribution to the development of Cambodia, Oknha Sorn Sokna was awarded the following Royal Orders and Decorations:
  • Title "Oknha" - An honorary tittle conferred on by His Majesty the King of Cambodia
  • The Royal Order of the Kingdom of Cambodia - Mohasereivath or Grand Cross.
  • The Royal Order of the Kingdom of Cambodia - Mahasena or Grand Officer
  • The Royal Order of Her Majesty of the Queen Preah Sisowath Monivong Kossomak Nearireath Serey Vathana - Mohasereyvath or Grand Cross
  • The Royal Order of Monisaraphon ( Education ) - Mohasereyvath or Grand Cross
  • The Royal Order of Monisaraphon ( Education ) - Mohasena or Grand Officer.
  • The Royal Order of Sowathara ( Agriculture and Economy ) - Thibadin or Commander.
  • The Grand Officers of the Cambodian Order of Monisaraphon - Commander.
  • Gold Medals of Labor of the Royal Government of Cambodia.
  • Gold Medals of National Construction of the Royal Government of Cambodia.
  • Medals of The Board of Professional Engineer of Cambodia.
  • Medals of the Committee of ASEAN Federation of Engineering Organization ( AFEO).
ការិយាល័យកណ្តាល :

# 432 មហាវិថី ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។

ទូរស័ព្ទលេខ
:
ទូរសារលេខ
:
អីុម៉ែល
:
info@sonatra.com.kh
វ៉េបសាយ
:
www.sonatra.com.kh

ទីតាំងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនសូណាត្រាគ្រុប

រក្សាសិទ្ធគ្រប់យ៉ាងដោយ©​សូណាត្រាគ្រុប។

ទៅលើ