SONATRA Location in Phnom Penh.
+855 23 223 256 (Head Office)
LANGUAGE

Oknha Sorn Sokna visit the policies at Steung Treng province on 24th September 2017

    (ស្ទឹងត្រែង)៖ ឈរលើស្មារតីគាំពារ និងគាំទ្រដល់កងទ័ពឈរជើងនៅតាមតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាននោះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងលោកឧកញ៉ា ស៊ន សុខណា អគ្គនាយកក្រុមហ៊ុនសូណាត្រា នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយជាថវិកា ថ្នាំពេទ្យ មួយចំនួនធំទៅចែកជូនកងទ័ពកំពុងឈរជើងការពារបូរណភាពទឹកដី នៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
    អំណោយដែលយកទៅចែកជូនកងទ័ពនៅវរៈសេនាតូចលេខ២៨៤ និង២៨៥ ចំណុះឲ្យកងពលតូចលេខ១២៨ នាព្រឹកមិញនេះ មានជាថ្នាំពេទ្យ ប្រេងកូឡា និងជូនថវិកាដល់កងទ័ពម្នាក់ៗ ៥ម៉ឺនរៀល ព្រមទាំងជូនអង្គភាពទាំងពីរ ១០លានរៀលផងដែរ។

  • នាយឧត្តមសេនីយ៍ គន់ គីម បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្ត និងស្មារតីនៃការយកចិត្តទុកដាក់លើសុខទុក្ខ របស់កងទ័ពនៅតំបន់សមរភូមិមុខ របស់ឧកញ៉ា ស៊ន សុខណា។
    ឆ្លើយតបចំពោះទឹកចិត្តរបស់ឧកញ៉ា ស៊ន សុខណា ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលតែងតែគាំទ្រគោរពស្រឡាញ់ចំពោះកងទ័ពនេះ ជួសមុខឲ្យកងទ័ព ទាំងអស់ នាយឧត្តមសេនីយ៍ គន់ គីម បានប្រកាសប្តេជ្ញាខិតខំប្រឹងប្រែងថែរក្សា និងការពារទឹកដីនៅតាមតំបន់ព្រំដែន ជាពិសេសនៅតំបន់អូរអាឡៃឲ្យ បាន់គង់វង់។
    បើទោះបីជាយ៉ាងណា នាយឧត្តមសេនីយ៍ គន់ គីម នៅតែបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងអស់ ឧបត្ថម្ភគាំទ្រដល់កងទ័ពដែលកំពុង ឈរជើងនៅតំបន់ព្រំដែនក្នុងខេត្តស្ទឹងត្រែង ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពក្នុងការការពារបូរណភាពទឹកដី។
    សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅដល់ទីបញ្ជាការដ្ឋាននៃយោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង និងសម្រេចបង្កើតកងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ដើម្បីពង្រឹងកិច្ចការពារជាតិ និងទឹកដីនៅក្នុងខេត្តស្ទឹងត្រែងឲ្យកាន់តែរឹងមាំ។
    ការបង្កើតកងពលលេខ១២៨នេះ បានធ្វើឡើងក្រោយពេលកងទ័ពឡាវ បានព្រមដកចេញពីលើទឹកដីរបស់កម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ឬហៅថា កងពលតូចថ្មើរជើងលេខ១២៨ មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ។
    ជាការកត់សម្គាល់ក្រោយពីការបង្កើតកងពលតូចនេះហើយ កម្លាំងទាហានរបស់ខ្មែរជាច្រើននាក់ ក៏ត្រូវបានយកទៅដាក់ពង្រាយនៅតាមតំបន់ព្រំដែន ជាពិសេនៅតាមតំបន់ដែលកងទ័ពឡាវ ធ្លាប់ចូលមកកាន់កាប់។ ក្រៅពីនោះ គេក៏សង្កេតឃើញថ្នាក់ដឹកនាំមន្រ្តីរាជការតាមក្រសួងស្ថាប័ន និងសប្បុរសជនតែងបានចុះសួរសុខទុក្ខ ព្រមទាំងនាំគ្រឿងឧបភោគបរិភោគជូនកងទ័ពនៅតំបន់នោះជាបន្តបន្ទាប់ផងដែរ ដើម្បីជាការលើកទឹកចិត្ត និងតបស្នងចំពោះការលះបង់ដ៏ធំធេង របស់កងទ័ពក្នុងការការពារជាតិ និងទឹកដី៕

    Fresh News >>
Home     |    About Us     |    Careers     |    Contact Us
Head Office :

#432 Preah Monivong Blvd, Sangkat Tonle Bassac
Khan Chamkarmon, Phnom Penh, Cambodia.

Telephone
:
Fax
:
Email
:
info@sonatra.com.kh
Website
:
www.sonatra.com.kh

Sonatra Group Map Head Office

Copyright © Sonatra Group. All Rights Reserved

Top