ទីតាំងរបស់សូណាត្រាក្នុងរាជធានីភ្នំពេញ
+855 23 223 256 (ការិយាល័យ)
ជ្រើសភាសា

  • Main Slideshow 4
  • Main Slideshow 1
  • Main Slideshow 3
ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល SS មានសហគ្រិនទទួលបានជោគជ័យ, អ្នកវិនិយោគនិងវិជ្ជាជីវៈចាត់ទុកថាខ្ពស់ជាមួយនឹងការអាជីវកម្មព្រមទាំងមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជានិងអន្តរជាតិ។

លោក​ ថម គីមសុន
នាយក

លោក​ ថម គីមសុន​ គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Dynamic Parma Co.,Ltd ចាប់តាំងពីឆ្នាំ ១៩៩៦ នៅពេលដែលក្រុមហ៊ុនត្រូវបានបង្កើតនៅ ក្នុងប្រទេសកម្ពុជា។ គាត់ក៏មានមុខតំណែងជា នាយកប្រតិបត្តិ​ នៃក្រុមហ៊ុន Agrotech Vita Co.,Ltd Agro ​​Chemical Company ដែលបានចុះ បញ្ជីនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០០៧ ។

មុននេះលោក ថម គឹមសុន ធ្វើការជាអនុប្រធានគ្រប់គ្រងនៃ Chayon Development Co.,Ltd ក្នុងទីក្រុង ​ Hong Kong ពីឆ្នាំ ១៩៨៩ ដល់ ១៩៩២ ហើយត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងក្នុងប្រទេសវៀតណាមកំឡុងឆ្នាំ១៩៩០ ដល់ ១៩៩២ ។ គាត់ក៏មានមុខតំណែងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Denami Pty.,Ltd ក្នុងទីក្រុងស៊ីតនីប្រទេសអូស្ត្រាលីផងដែលពីឆ្នាំ១៩៨៥ ដល់១៩៨៩ ទទួលបន្ទុកសំរាប់ការនាំចូលនិងចែកចាយ ស្បៀង។

លោក ថម គឹមសុន បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Charles Sturt ក្នុងទីក្រុង New South Wales ប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០០៥ ថ្នាក់អនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម។

គាត់ក៏បានសិក្សានៅ Graville Techmical College ផ្នែក គណនេយ្យផងដែរ ពីឆ្នាំ១៩៨០-១៩៨១ លោក ថម គឹមសុន ត្រូវបានបំពាក់ មេដាយមាសនិងរង្វាន់កិត្តិយសនៃការ ចូលរួមចំណែកជួយជាតិ ពីនាយករដ្ឋ មន្ត្រីមហាសេនាបតីតេជោហ៊ុន សែនក្នុងខែវិច្ឆិកា ឆ្នាំ២០០៣សំរាប់ការចូល រួមចំណែកក្នុងវិស័យសុខាភិបាល។គាត់ក៏ត្រូវបានគេតែងតាំងជាអ្នកផ្តល់ ប្រឹក្សាដល់ សភាពាណិជ្ជកម្មភ្នំពេញចាប់តាំងពីឆ្នាំ២០០១ មកម្លេ៉ះ។

ការិយាល័យកណ្តាល :

# 432 មហាវិថី ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។

ទូរស័ព្ទលេខ
:
ទូរសារលេខ
:
អីុម៉ែល
:
info@sonatra.com.kh
វ៉េបសាយ
:
www.sonatra.com.kh

ទីតាំងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនសូណាត្រាគ្រុប

រក្សាសិទ្ធគ្រប់យ៉ាងដោយ©​សូណាត្រាគ្រុប។

ទៅលើ